តើបណ្តាញចែកចាយមាតិកា (CDN) ជាអ្វី?
CDN (បណ្តាញចែកចាយមាតិកា) បង្កើនល្បឿននៃការចែកចាយមាតិការបស់គេហទំព័រ។ តាមរយៈការដាក់ពង្រាយមែកធាងសកល CDN ធ្វើឱ្យចម្ងាយរវាងអ្នកប្រើប្រាស់ និងគេហទំព័ររួមកាន់តែខ្លី បង្កើនល្បឿនផ្ទុក និងធ្វើឱ្យបទពិសោធរបស់អ្នកប្រើប្រាស់កាន់តែប្រសើរឡើងសម្រាប់អាជីវកម្ម។ វាក៏ពង្រឹងសុវត្ថិភាពផងដែរ ជាមួយនឹងសមត្ថភាពរបស់វាក្នុងការត្រងចរាចរណ៍មិនប្រក្រតី និងទប់ស្កាត់ការវាយប្រហារក្នុងគោលបំណងអាក្រក់។

អត្ថប្រយោជន៍របស់ CDN

ធ្វើឱ្យល្បឿនផ្ទុកមានភាពប្រសើរឡើង
បង្កើនបទពិសោធអ្នកប្រើប្រាស់នៅលើវេទិកាអន ឡាញរបស់អ្នកជាមួយនឹងការចែកចាយមែកធាងជា សកលរបស់ CDN សម្រាប់ការផ្ទុកភ្លាមៗ និងការរុករកលឿនជាងមុន។

សេវាកម្មគ្មានការរំខាន
ជៀសវាងការរអាក់រអួលក្នុងអាជីវកម្មដោយសារការដាច់គេហទំព័រ បណ្តាលមកពីចរាចរណ៍ច្រើនលើសលប់ ឬការអន់ថយផ្នែករឹងនៃកុំព្យូទ័រ។ បណ្តាញ CDN បំបែកចរាចរណ៍ជាមួយនឹងមែកធាងជាច្រើនរបស់វា និងប្រែសម្រួលតាមធនធានម៉ាស៊ីនមេ តាមរយៈតុល្យភាពបន្ទុក ដើម្បីធានាបាននូវសេវាកម្មដែលមិនមានការរំខាន។

កាត់បន្ថយការចំណាយលើកម្រិតបញ្ជូន
ឃ្លាំងសម្ងាត់មាតិកាគេហទំព័រនៃបណ្តាញ CDN កាត់បន្ថយចំនួនទិន្នន័យដែលបានបញ្ជូនពីម៉ាស៊ីនមេដើម មួយ ដោយហេតុដូចនេះហើយវាក៏កាត់បន្ថយការចំណាយលើកម្រិតបញ្ជូនផងដែរ។

ការពង្រឹងប្រព័ន្ធសុវត្ថិភាព
ការពារអាជីវកម្មរបស់អ្នកជាមួយនឹងការការពារ DDoS ការអ៊ិនគ្រីប SSL និងវិធានការប្រព័ន្ធសុវត្ថិភាពផ្សេងៗទៀត។ ប្តូរការកំណត់ប្រព័ន្ធសុវត្ថិភាពកាន់តែទូលំទូលាយតាមបំណងអតិថិជនសម្រាប់ការការពារកាន់តែខ្លាំងក្លា។
ដំណោះស្រាយតាមតម្រូវការអតិថិជនជាមួយ Go Cloud

ទាក់ទងមកយើងខ្ញុំ
សូមផ្ញើសារ និងទុកព័ត៌មានទំនាក់ទំនងរបស់លោកអ្នកនៅលើទំព័រទំនាក់ទំនងមកយើងខ្ញុំ ដើម្បីឱ្យយើងខ្ញុំដឹងពីអ្វីដែលអ្នកត្រូវការ។

ការពិគ្រោះយោបល់
នៅពេលដែលយើងបានទទួលសាររបស់អ្នកហើយ សូមរង់ចាំការពិគ្រោះយោបល់ជាមួយក្រុមការងាររបស់យើងក្នុងរយៈពេលបីថ្ងៃនៃថ្ងៃធ្វើការដើម្បីឱ្យពួកយើងយល់កាន់តែច្បាស់អំពីតម្រូវការរបស់អ្នកកាន់តែស៊ីជម្រៅ។

ការពិភាក្សា និងការធ្វើត្រាប់តាម
ក្រុមអ្នកជំនាញរបស់យើងនឹងពិភាក្សា និងដំណើរការពិសោធផ្សេងៗដែលចាំបាច់ទាក់ទងនឹងគោលគំនិតផ្សេងៗ ដើម្បីជ្រើសរើសផលិតផល និងដំណោះស្រាយត្រឹមត្រូវសម្រាប់លក្ខខណ្ឌរបស់អ្នក។

ការដាក់តម្លែដែលសមស្របតាមតម្រូវការអតិថិជន
នៅពេលដែលដំណោះស្រាយសមស្របមួយត្រូវបានរៀបចំឡើង យើងនឹងផ្តល់នូវការដាក់តម្លៃស្របតាមតម្រូវការសម្រាប់ការពិនិត្យ និងការទទួលយករបស់អ្នក។

ការបញ្ជាក់ និងការស្វាគមន៍មកកាន់សេវាកម្ម
យើងនឹងបង្កើតកិច្ចសន្យាដែលមានព័ត៌មានលម្អិតស្ថាពរ ដើម្បីធានាសិទ្ធិ និងផលប្រយោជន៍របស់ភាគីទាំងសងខាង។ ក្រោយពេលភាគីទាំងពីរចុះហត្ថលេខាលើកិច្ចសន្យារួចរាល់ អ្នកអាចចាប់ផ្តើមប្រើប្រាស់សេវាកម្មរបស់យើងទាំងស្រុងបាន។
