បង្កើនប្រសិទ្ធភាពបុគ្គលិក
ស្របនឹងការវិវត្តន៍នៃលក្ខណៈការងារ សូមចាប់យកឱកាសដើម្បីផ្លាស់ប្តូរ និងបង្កើនប្រសិទ្ធភាពលំហូរការងារក្នុងអាជីវកម្មរបស់អ្នក។ កម្មវិធី Microsoft Modern Workplace ផ្តល់នូវដំណោះស្រាយសម្រាប់ការប្រាស្រ័យទាក់ទងយ៉ាងរលូន និងប្រកបដោយសុវត្ថិភាព និងការចែករំលែកទិន្នន័យនៅទូទាំងទីតាំង និងវេទិកានានា និងបង្កើនការបំពេញបំណងអតិថិជន និងការកែលម្អក្រមសីលធម៌បុគ្គលិក។

តើមានអ្វីខ្លះនៅក្នុងកម្មវិធី Microsoft Modern Workplace?


កម្មវិធី Office Applications
បណ្តុំកម្មវិធី Office 365

កិច្ចសហការ
កម្មវិធី Microsoft Teams

ប្រព័ន្ធសុវត្ថិភាព
ការចល័តសហគ្រាស + ប្រព័ន្ធសុវត្ថិភាព អ្នកការពារសម្រាប់កម្មវិធី Office 365 អ្នកការពារអត្តសញ្ញាណ

ហេដ្ឋារចនាសម្ព័ន្ធ cloud
កម្មវិធី Azure

កម្មវិធី PowerBI
កម្មវិធី Microsoft Power Automate កម្មវិធី PowerBI
គុណសម្បត្តិនៃកម្មវិធី Modern Workplace

ភាពបត់បែន និងផលិតភាព
ទោះបីជាស្ថិតនៅទីតាំងណាក៏ដោយ ក៏បុគ្គលិកមានសេរីភាព និងភាពបត់បែនក្នុងការចូលប្រើទិន្នន័យរបស់ក្រុមហ៊ុន សហការយ៉ាងងាយស្រួលជាមួយមិត្តរួមការងារ និងធ្វើការប្រកបដោយប្រសិទ្ធភាពដែរ។ ការលើកកម្ពស់ក្រមសីលធម៌បុគ្គលិក បង្កើនផលិតភាពរបស់ពួកគេ។

លទ្ធភាពធ្វើមាត្រដ្ឋាន
ទូទាត់សម្រាប់តែអ្វីដែលអ្នកត្រូវការជាមួយនឹងគំរូផ្អែកលើការជាវរបស់កម្មវិធី Microsoft 365 លើមូលដ្ឋានអ្នកប្រើប្រាស់ម្នាក់ៗ និងការពង្រីក ឬបន្ថយមាត្រដ្នានអាស្រ័យលើចំនួនអ្នកប្រើប្រាស់។

ការបំពេញបំណងអតិថិជន
រក្សាស្ថានភាពនៃការប្រាស្រ័យទាក់ទងជាមួយអតិថិជនរបស់អ្នក បើកឧបករណ៍ជំនួយរបស់កម្មវិធី Microsoft Modern Workplace ជានិច្ច សម្រាប់សេវាកម្មអតិថិជន ២៤/៧ ដែលមិនមានការរំខាន។ កំណត់បទពិសោធអតិថិជនផ្ទាល់ខ្លួនជាមួយនឹងទិន្នន័យអតិថិជនដែលអាចចូលប្រើបានយ៉ាងងាយស្រួល។

ប្រព័ន្ធសុវត្ថិភាព
សមត្ថភាពប្រព័ន្ធសុវត្ថិភាពពីដើមដល់ចុងបញ្ចប់ដែលមានភ្ជាប់មកជាមួយនឹងកម្មវិធី Microsoft Modern Workplace ការពារទិន្នន័យរបស់អ្នក ដោយការធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិ ការជួសជុល និងការថែទាំសម្រាប់ការកែលម្អចុងក្រោយបំផុត និងការការពារប្រព័ន្ធសុវត្ថិភាព។
បង្កើនប្រសិទ្ធភាពកន្លែងធ្វើការរបស់អ្នក។

ផលិតផលរបស់ក្រុមហ៊ុន Microsoft
សូមជ្រើសរើសផលិតមួយចំនួន ឬទាំងអស់ពីបណ្តុំកម្មវិធី Office 365 រហូតដល់កម្មវិធី Sharepoint និងកម្មវិធី Teams នោះយើងនឹងរៀបកម្មវិធីទាំងនោះឱ្យបានរលូនសម្រាប់អ្នក រួមជាមួយនឹងការបណ្តុះបណ្តាលបន្ថែមពីរបៀបប្រើប្រាស់ គន្លឹះ និងវិធីសាស្រ្តវៃឆ្លាតដើម្បីបង្កើនល្បឿនផលិតភាពក្រុមរបស់អ្នក។

ការគ្រប់គ្រងកន្លែងធ្វើការ
មានទំនុកចិត្តថាអត្តសញ្ញាណ អាជ្ញាប័ណ្ណ និងឧបករណ៍ចូលរួមត្រូវបានគ្រប់គ្រង រួមបញ្ចូលគ្នា និងធ្វើឱ្យប្រសើរឡើងដោយក្រុមការងាររបស់យើង ដើម្បីឱ្យអ្នកអាចផ្តោតលើការងារបាន។

ការបណ្តុះបណ្តាលពីប្រព័ន្ធសុវត្ថិភាព
មានទំនុកចិត្តនៅពេលអ្នកធ្វើការ ដោយទិន្នន័យរបស់អ្នកត្រូវបានការពារដោយឧបករណ៍ប្រព័ន្ធសុវត្ថិភាពនានា ការណែនាំអំពីប្រព័ន្ធសុវត្ថិភាព និងការអនុវត្តល្អៗរបស់យើង។

សេវាកម្មដោះស្រាយបញ្ហា
អ្នកអាចដំណើរការកន្លែងធ្វើការទំនើបរបស់អ្នកយ៉ាងរលូនជាមួយនឹងសេវាកម្មដោះស្រាយបញ្ហារបស់យើង ទៅលើភាពសមស្របគ្នានៃឧបករណ៍ គណនី ផលិតផល និងការតភ្ជាប់ដែនត្រួតត្រា នៅពេលណាដែលអ្នកមានបញ្ហា។
ដំណោះស្រាយតាមតម្រូវការអតិថិជនជាមួយ Go Cloud

ទាក់ទងមកយើងខ្ញុំ
សូមផ្ញើសារ និងទុកព័ត៌មានទំនាក់ទំនងរបស់លោកអ្នកនៅលើទំព័រទំនាក់ទំនងមកយើងខ្ញុំ ដើម្បីឱ្យយើងខ្ញុំដឹងពីអ្វីដែលអ្នកត្រូវការ។

ការពិគ្រោះយោបល់
នៅពេលដែលយើងបានទទួលសាររបស់អ្នកហើយ សូមរង់ចាំការពិគ្រោះយោបល់ជាមួយក្រុមការងាររបស់យើងក្នុងរយៈពេលបីថ្ងៃនៃថ្ងៃធ្វើការដើម្បីឱ្យពួកយើងយល់កាន់តែច្បាស់អំពីតម្រូវការរបស់អ្នកកាន់តែស៊ីជម្រៅ។

ការពិភាក្សា និងការធ្វើត្រាប់តាម
ក្រុមអ្នកជំនាញរបស់យើងនឹងពិភាក្សា និងដំណើរការពិសោធផ្សេងៗដែលចាំបាច់ទាក់ទងនឹងគោលគំនិតផ្សេងៗ ដើម្បីជ្រើសរើសផលិតផល និងដំណោះស្រាយត្រឹមត្រូវសម្រាប់លក្ខខណ្ឌរបស់អ្នក។

ការដាក់តម្លែដែលសមស្របតាមតម្រូវការអតិថិជន
នៅពេលដែលដំណោះស្រាយសមស្របមួយត្រូវបានរៀបចំឡើង យើងនឹងផ្តល់នូវការដាក់តម្លៃស្របតាមតម្រូវការសម្រាប់ការពិនិត្យ និងការទទួលយករបស់អ្នក។

ការបញ្ជាក់ និងការស្វាគមន៍មកកាន់សេវាកម្ម
យើងនឹងបង្កើតកិច្ចសន្យាដែលមានព័ត៌មានលម្អិតស្ថាពរ ដើម្បីធានាសិទ្ធិ និងផលប្រយោជន៍របស់ភាគីទាំងសងខាង។ ក្រោយពេលភាគីទាំងពីរចុះហត្ថលេខាលើកិច្ចសន្យារួចរាល់ អ្នកអាចចាប់ផ្តើមប្រើប្រាស់សេវាកម្មរបស់យើងទាំងស្រុងបាន។
