Hi Cloud Logo
ការផ្សាយបន្តផ្ទាល់

ការផ្សាយបន្តផ្ទាល់

ចាក់ផ្សាយមាតិកាវីដេអូអនឡាញតាមពេលវេលាជាក់ស្តែង ចាប់យកទស្សនិកជនគោលដៅរបស់អ្នកពីគ្រប់ទិសទី និងគ្រប់ពេលវេលាដែលអ្នកចង់បាន។ អនុវត្តការធ្វើម៉ាឃិធីង និងការកម្សាន្តក្នុងទម្រង់ចុងក្រោយបំផុត ដែលកាន់តែពេញនិយមក្នុងពេលបច្ចុប្បន្ន។

សេចក្តីផ្តើម

អត្ថប្រយោជន៍នៃការផ្សាយបន្តផ្ទាល់

អន្តរកម្មខ្ពស់ ការចំណាយទាប និងភាពងាយស្រួល ធ្វើឱ្យការផ្សាយបន្តផ្ទាល់ជាក្លាយវិធីដ៏ប្រសើរបំផុតសម្រាប់ការកម្សាន្ត និងការប្រាស្រ័យទាក់ទង។ អ្នកទស្សនាមិនចាំបាច់ព្រួយបារម្ភអំពីការខកខានទស្សនាការផ្សាយទេ ដោយសារមានមុខងារថតទុកដែលរក្សាទុកការផ្សាយបន្តផ្ទាល់ជាវីដេអូដែលអាចបើកមើលនៅពេលក្រោយ។ សូមរីករាយជាមួយបទពិសោធនៃការទស្សនាដ៏ល្អបំផុតក្នុងគុណភាពខ្ពស់ជាមួយនឹងភាពយឺតយ៉ាវតិច និងប្រព័ន្ធសុវត្ថិភាពដ៏ទូលំទូលាយ។

អត្ថប្រយោជន៍នៃការផ្សាយបន្តផ្ទាល់
អត្ថប្រយោជន៍

ផ្សាយបន្តផ្ទាល់ដូចជាអ្នកជំនាញ

វីដេអូដែលមានគុណភាពខ្ពស់ គ្រប់ទីកន្លែង

វីដេអូដែលមានគុណភាពខ្ពស់ គ្រប់ទីកន្លែង

សូមរីករាយទាំងការមើល និងចាក់វីដេអូដែលមានកម្រិតច្បាស់ខ្លាំង ជាមួយនឹងភាពយឺតយ៉ាវតិច និងមានការរអាក់រអួលតិចតួចបំផុត។ ចាក់ផ្សាយទៅកាន់មនុស្សជុំវិញពិភពលោកពីគ្រប់ទីកន្លែង ដែលមានភាពងាយស្រួលសម្រាប់អ្នក ជាមួយនឹងល្បឿនបញ្ជូនវីដេអូរហ័ស។

មុខងារប្រើប្រាស់នៅលើពេលវេលាជាក់ស្តែង

មុខងារប្រើប្រាស់នៅលើពេលវេលាជាក់ស្តែង

បង្កើនប្រសិទ្ធភាពការផ្សាយបន្តផ្ទាល់របស់អ្នកជាមួយនឹងដំណើរការវីដេអូ និងសំឡេងតាមពេលវេលាជាក់ស្តែង ការកែសម្រួល និងមុខងារផ្សេងទៀត។ ការបញ្ចូលការចាក់ផ្សាយ ផ្តល់នូវការវិភាគក្នុងពេលដំណាលគ្នានឹងការផ្សាយផ្ទាល់របស់អ្នក ដូចជាព័ត៌មានលម្អិតផ្សេងៗពីចរាចរណ៍ចូលមើល និងសំណើ។

ប្រព័ន្ធសុវត្ថិភាព

ប្រព័ន្ធសុវត្ថិភាព

ការពារទិន្នន័យវីដេអូរបស់អ្នកជាមួយនឹងការការពារប្រព័ន្ធសុវត្ថិភាពផ្សេងៗ ដូចជាការការពារការបញ្ជូន ការផ្ទៀងផ្ទាត់ URL បញ្ជីខ្មៅ និងបញ្ជីស IP ជាដើម។

ការគាំទ្រពហុស្ថានីយ

ការគាំទ្រពហុស្ថានីយ

ជ្រើសរើសពីស្ថានីយជាច្រើន និងទម្រង់បញ្ចូលវីដេអូដូចជា RTMP Push, HLS និងការផ្សាយ SDK ដើម្បីគាំទ្រតម្រូវការនៃការផ្សាយផ្ទាល់របស់អ្នក។

ដំណើរការពិគ្រោះយោបល់

ដំណោះស្រាយតាមតម្រូវការអតិថិជនជាមួយ Go Cloud

ទាក់ទងមកយើងខ្ញុំSTEP 1

ទាក់ទងមកយើងខ្ញុំ

សូមផ្ញើសារ និងទុកព័ត៌មានទំនាក់ទំនងរបស់លោកអ្នកនៅលើទំព័រទំនាក់ទំនងមកយើងខ្ញុំ ដើម្បីឱ្យយើងខ្ញុំដឹងពីអ្វីដែលអ្នកត្រូវការ។

ការពិគ្រោះយោបល់STEP 2

ការពិគ្រោះយោបល់

នៅពេលដែលយើងបានទទួលសាររបស់អ្នកហើយ សូមរង់ចាំការពិគ្រោះយោបល់ជាមួយក្រុមការងាររបស់យើងក្នុងរយៈពេលបីថ្ងៃនៃថ្ងៃធ្វើការដើម្បីឱ្យពួកយើងយល់កាន់តែច្បាស់អំពីតម្រូវការរបស់អ្នកកាន់តែស៊ីជម្រៅ។

ការពិភាក្សា និងការធ្វើត្រាប់តាមSTEP 3

ការពិភាក្សា និងការធ្វើត្រាប់តាម

ក្រុមអ្នកជំនាញរបស់យើងនឹងពិភាក្សា និងដំណើរការពិសោធផ្សេងៗដែលចាំបាច់ទាក់ទងនឹងគោលគំនិតផ្សេងៗ ដើម្បីជ្រើសរើសផលិតផល និងដំណោះស្រាយត្រឹមត្រូវសម្រាប់លក្ខខណ្ឌរបស់អ្នក។

ការដាក់តម្លែដែលសមស្របតាមតម្រូវការអតិថិជនSTEP 4

ការដាក់តម្លែដែលសមស្របតាមតម្រូវការអតិថិជន

នៅពេលដែលដំណោះស្រាយសមស្របមួយត្រូវបានរៀបចំឡើង យើងនឹងផ្តល់នូវការដាក់តម្លៃស្របតាមតម្រូវការសម្រាប់ការពិនិត្យ និងការទទួលយករបស់អ្នក។

ការបញ្ជាក់ និងការស្វាគមន៍មកកាន់សេវាកម្មSTEP 5

ការបញ្ជាក់ និងការស្វាគមន៍មកកាន់សេវាកម្ម

យើងនឹងបង្កើតកិច្ចសន្យាដែលមានព័ត៌មានលម្អិតស្ថាពរ ដើម្បីធានាសិទ្ធិ និងផលប្រយោជន៍របស់ភាគីទាំងសងខាង។ ក្រោយពេលភាគីទាំងពីរចុះហត្ថលេខាលើកិច្ចសន្យារួចរាល់ អ្នកអាចចាប់ផ្តើមប្រើប្រាស់សេវាកម្មរបស់យើងទាំងស្រុងបាន។

background

សូមទំនាក់ទំនងឥឡូវនេះ។

ចាប់ផ្តើមការចាក់ផ្សាយនៅថ្ងៃនេះជាមួយនឹងដំណោះស្រាយដែលមានប្រសិទ្ធភាព និងសុន្តិសុខខ្ពស់។