Hi Cloud Logo
cdn banner background

បណ្តាញអាយអូធី (IoT)

ជាក់ស្តែង ឧបករណ៍ទាំងអស់អាចមានទំនាក់ទំនងតភ្ជាប់គ្នា និងត្រួតពិនិត្យពីចម្ងាយបាន។ នៅត្រង់ចំនុចប្រសព្វនៃផ្នែករឹង និងផ្នែកទន់នៃកុំព្យូទ័រ បានបង្កប់ការតភ្ជាប់ និងសមត្ថភាព cloud របស់អ៊ីនធឺណែតទៅក្នុងឧបករណ៍ណាមួយ នៅទីតាំងណាមួយ ដើម្បីភាពងាយស្រួល ការចូលដំណើរការ និងអត្ថប្រយោជន៍គ្មានដែនកំណត់។

សេចក្តីផ្តើម

តើបណ្តាញអាយអូធី (IoT) ជាអ្វី?

ក្នុងនាមជាប្រព័ន្ធនៃឧបករណ៍ដែលមានទំនាក់ទំនងតភ្ជាប់គ្នាដែលផ្ទេរ និងផ្លាស់ប្តូរទិន្នន័យតាមបណ្តាញឥតខ្សែដោយគ្មានអន្តរាគមន៍ពីមនុស្ស បណ្តាញអាយអូធីបំពាក់ឧបករណ៍ដែលមានឧបករណ៍កត់សម្គាល់សញ្ញា និងការតភ្ជាប់អ៊ីនធឺណែតដើម្បីប្រមូល និងដំណើរការទិន្នន័យ បន្ទាប់មកធ្វើសកម្មភាពដោយផ្អែកលើទិន្នន័យដែលបានលើកឡើង។

ទទួលបានការយល់ដឹងលម្អិតអំពីការងារ និងទិន្នន័យដែលប្រមូលបានដោយឧបករណ៍នៅជុំវិញអ្នក គ្រប់គ្រងឧបករណ៍ទាំងនោះពីចម្ងាយ និងសម្របឧបករណ៍ទាំងនោះជាមួយអ៊ីនធឺណែតដើម្បីបំពេញ កិច្ចការណាមួយដែលអ្នកត្រូវការបំពេញ។

តើបណ្តាញអាយអូធី (IoT) ជាអ្វី?
អត្ថប្រយោជន៍

ឈានមុខគេជាមួយនឹងអានុភាពនៃបណ្តាញអាយអូធី (IoT)

មានសមត្ថភាពចម្រុះ

មានសមត្ថភាពចម្រុះ

IoT មានកម្មវិធីរាប់មិនអស់ ហើយអាចប្រើប្រាស់បាននៅក្នុងវិស័យស្ទើរតែគ្រប់ប្រភេទ ដោយការរួមបញ្ចូលយ៉ាងរលូនជាមួយនឹងបច្ចេកវិទ្យាផ្សេងទៀតដូចជាការប្រើប្រាស់កុំព្យូទ័រ cloud បញ្ញាសិប្បនិមិត្ត (AI) និងការសិក្សាដោយប្រព័ន្ធកុំព្យូទ័រ។

អាចធ្វើឱ្យស្របតាមតម្រូវការបាន

អាចធ្វើឱ្យស្របតាមតម្រូវការបាន

ទាំងផ្នែករឹង និងផ្នែកទន់នៃកុំព្យូទ័រអាចត្រូវបានរចនា និងកែសម្រួលដើម្បីបម្រើគោលបំណងជាក់លាក់ណាមួយតាមបំណង តាមរយៈការបង្កើតលទ្ធភាពគ្មានទីបញ្ចប់សម្រាប់ឧបករណ៍ IoT ។

ភាពងាយស្រួល

ភាពងាយស្រួល

ព័ត៌មានអាចត្រូវបានទាញយកភ្លាមៗគ្រប់ពេលវេលា និងពីគ្រប់ទិសទីនៅលើឧបករណ៍ណាមួយដែលពាក់ព័ន្ធគ្នា ដោយសារការតភ្ជាប់អ៊ីធឺណែត ឬអ៊ីនត្រាណែត គឺជាអ្វីៗគ្រប់យ៉ាងដែលឧបករណ៍ទាំងនេះត្រូវការដើម្បីប្រាស្រ័យទាក់ទងគ្នា។

ស្វ័យប្រវត្តិកម្ម និងការវិភាគ

ស្វ័យប្រវត្តិកម្ម និងការវិភាគ

ទិន្នន័យមួយចំនួនធំអាចត្រូវប្រមូល និងវិភាគបាន ខណៈពេលដែលកិច្ចការត្រូវបានដំណើរការដោយស្វ័យប្រវត្តិ ដើម្បីបង្កើនគុណភាពនៃសេវាកម្ម និងកាត់បន្ថយតម្រូវការអន្តរាគមន៍ពីមនុស្ស។

ដំណើរការពិគ្រោះយោបល់

ដំណោះស្រាយតាមតម្រូវការអតិថិជនជាមួយ Go Cloud

ទាក់ទងមកយើងខ្ញុំSTEP 1

ទាក់ទងមកយើងខ្ញុំ

សូមផ្ញើសារ និងទុកព័ត៌មានទំនាក់ទំនងរបស់លោកអ្នកនៅលើទំព័រទំនាក់ទំនងមកយើងខ្ញុំ ដើម្បីឱ្យយើងខ្ញុំដឹងពីអ្វីដែលអ្នកត្រូវការ។

ការពិគ្រោះយោបល់STEP 2

ការពិគ្រោះយោបល់

នៅពេលដែលយើងបានទទួលសាររបស់អ្នកហើយ សូមរង់ចាំការពិគ្រោះយោបល់ជាមួយក្រុមការងាររបស់យើងក្នុងរយៈពេលបីថ្ងៃនៃថ្ងៃធ្វើការដើម្បីឱ្យពួកយើងយល់កាន់តែច្បាស់អំពីតម្រូវការរបស់អ្នកកាន់តែស៊ីជម្រៅ។

ការពិភាក្សា និងការធ្វើត្រាប់តាមSTEP 3

ការពិភាក្សា និងការធ្វើត្រាប់តាម

ក្រុមអ្នកជំនាញរបស់យើងនឹងពិភាក្សា និងដំណើរការពិសោធផ្សេងៗដែលចាំបាច់ទាក់ទងនឹងគោលគំនិតផ្សេងៗ ដើម្បីជ្រើសរើសផលិតផល និងដំណោះស្រាយត្រឹមត្រូវសម្រាប់លក្ខខណ្ឌរបស់អ្នក។

ការដាក់តម្លែដែលសមស្របតាមតម្រូវការអតិថិជនSTEP 4

ការដាក់តម្លែដែលសមស្របតាមតម្រូវការអតិថិជន

នៅពេលដែលដំណោះស្រាយសមស្របមួយត្រូវបានរៀបចំឡើង យើងនឹងផ្តល់នូវការដាក់តម្លៃស្របតាមតម្រូវការសម្រាប់ការពិនិត្យ និងការទទួលយករបស់អ្នក។

ការបញ្ជាក់ និងការស្វាគមន៍មកកាន់សេវាកម្មSTEP 5

ការបញ្ជាក់ និងការស្វាគមន៍មកកាន់សេវាកម្ម

យើងនឹងបង្កើតកិច្ចសន្យាដែលមានព័ត៌មានលម្អិតស្ថាពរ ដើម្បីធានាសិទ្ធិ និងផលប្រយោជន៍របស់ភាគីទាំងសងខាង។ ក្រោយពេលភាគីទាំងពីរចុះហត្ថលេខាលើកិច្ចសន្យារួចរាល់ អ្នកអាចចាប់ផ្តើមប្រើប្រាស់សេវាកម្មរបស់យើងទាំងស្រុងបាន។

background

សូមទំនាក់ទំនងឥឡូវនេះ។

រចនាឧបករណ៍ឯកទេសដើម្បីបង្កើនប្រសិទ្ធភាពអាជីវកម្ម និងការបង្កើតរបស់អ្នកឱ្យលេចជារូបរាងឡើងនៅថ្ងៃនេះ។