Hi Cloud Logo
cdn banner background

កម្មវិធី Firewall លើគេហទំព័រ (WAF)

ការពារប្រឆាំងនឹងការចូលប្រើគេហទំព័រដោយគ្មានការអនុញ្ញាត អ្នកឈ្លានពាន និងការវាយប្រហារលើប៊ត (bot) ធានាដល់ភាពអាចរកបានដោយគ្មានការរំខានរបស់សេវាកម្មរបស់អ្នក និងរក្សាប្រព័ន្ធសុវត្ថិភាពនៃប្រព័ន្ធរបស់អ្នកជាមួយនឹងកម្មវិធី Firewall លើគេហទំព័រ (WAF) ។ បង្កើតបរិយាកាសបណ្តាញដែលមានស្ថិរភាព និងសុវត្ថិភាពដោយផ្តល់នូវការការពារពេញលេញសម្រាប់កម្មវិធីលើគេហទំព័ររបស់អ្នក។

សេចក្តីផ្តើម

ដាក់របាំងការពារកម្មវិធីលើគេហទំព័ររបស់អ្នកជាមួយនឹង WAF

មានទីតាំងស្ថិតនៅក្នុងស្រទាប់កម្មវិធី នៅចន្លោះម៉ាស៊ីនមេគេហទំព័រ និងអ៊ីនធឺណែត WAFs ត្រួតពិនិត្យ និងត្រងចរាចរណ៍បណ្តាញ ដើម្បីការពារប្រឆាំងនឹងការវាយប្រហារតាមគេហទំព័រទូទៅ ដូចជាការបញ្ចូលកូដមេរោគ SQL, ការវាយប្រហារដោយអក្សរឆ្លងគេហទំព័រ (XSS) និងការក្លែងបន្លំការស្នើសុំឆ្លងគេហទំព័រ (CSRF) ជាដើម។

កែសម្រួលគោលការណ៍ប្រព័ន្ធសុវត្ថិភាព WAF របស់អ្នកតាមតម្រូវការជាក់លាក់របស់អ្នក ដោយប្ដូរបទបញ្ជាតាមតម្រូវការ និងដាក់ bots និងអាសយដ្ឋាន IP ដែលអាចទុកចិត្តបានក្នុងបញ្ជីស ដើម្បីផ្តល់ការការពារកាន់តែទូលំទូលាយ។

ដាក់របាំងការពារកម្មវិធីលើគេហទំព័ររបស់អ្នកជាមួយនឹង WAF
អត្ថប្រយោជន៍

អត្ថប្រយោជន៍របស់ WAF

ការត្រួតពិនិត្យភ្លាមៗ

ការត្រួតពិនិត្យភ្លាមៗ

ត្រួតពិនិត្យ និងត្រងរាល់ចរាចរណ៍បណ្តាញចូល និងចេញ ដើម្បីស្វែងរកភ្លាមៗ និងទប់ស្កាត់ការវាយប្រហារអាក្រក់ៗ និងការចូលប្រើខុសច្បាប់។

សមាហរណកម្ម

សមាហរណកម្ម

រួមបញ្ចូល WAF របស់អ្នកដោយរលូនជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធសុវត្ថិភាពដែលមានស្រាប់ ដូចជា firewall ផ្សេងទៀត និងប្រព័ន្ធការពារការឈ្លានពានជាដើម ដើម្បីបង្កើតប្រព័ន្ធការពារសុវត្ថិភាពដែលមានច្រើនកម្រិត។

ការដាក់ពង្រាយដែលមានភាពងាយស្រួល

ការដាក់ពង្រាយដែលមានភាពងាយស្រួល

ចាប់ផ្តើមឥឡូវនេះ ដោយមិនចាំបាច់គិតពីទំហំនៃសហគ្រាសរបស់អ្នកទេ។ គ្មានការទាមទារឱ្យមានការកំណត់រចនាសម្ព័ន្ធស្មុគ្រស្មាញទេ ជាមួយការកំណត់ និងដំណើរការគ្រប់គ្រងវិចារណញាណរបស់ WAF ។

ការអនុលោមតាមច្បាប់

ការអនុលោមតាមច្បាប់

ងាយស្រួលបំពេញតាមបទដ្ឋាននៃការអនុលោមតាមច្បាប់ជាមួយនឹង WAF ដែលបំពេញតាមលក្ខខណ្ឌសន្តិសុខនៃបទប្បញ្ញត្តិ និងបទដ្ឋានរបស់ឧស្សាហកម្មផ្សេងៗគ្នាដូចជាប័ណ្ណទូទាត់ PCI-DSS ជាដើម។

ដំណើរការពិគ្រោះយោបល់

ដំណោះស្រាយតាមតម្រូវការអតិថិជនជាមួយ Go Cloud

ទាក់ទងមកយើងខ្ញុំ STEP 1

ទាក់ទងមកយើងខ្ញុំ

សូមផ្ញើសារ និងទុកព័ត៌មានទំនាក់ទំនងរបស់លោកអ្នកនៅលើទំព័រទំនាក់ទំនងមកយើងខ្ញុំ ដើម្បីឱ្យយើងខ្ញុំដឹងពីអ្វីដែលអ្នកត្រូវការ។

ការពិគ្រោះយោបល់STEP 2

ការពិគ្រោះយោបល់

នៅពេលដែលយើងបានទទួលសាររបស់អ្នកហើយ សូមរង់ចាំការពិគ្រោះយោបល់ជាមួយក្រុមការងាររបស់យើងក្នុងរយៈពេលបីថ្ងៃនៃថ្ងៃធ្វើការដើម្បីឱ្យពួកយើងយល់កាន់តែច្បាស់អំពីតម្រូវការរបស់អ្នកកាន់តែស៊ីជម្រៅ។

ការពិភាក្សា និងការធ្វើត្រាប់តាមSTEP 3

ការពិភាក្សា និងការធ្វើត្រាប់តាម

ក្រុមអ្នកជំនាញរបស់យើងនឹងពិភាក្សា និងដំណើរការពិសោធផ្សេងៗដែលចាំបាច់ទាក់ទងនឹងគោលគំនិតផ្សេងៗ ដើម្បីជ្រើសរើសផលិតផល និងដំណោះស្រាយត្រឹមត្រូវសម្រាប់លក្ខខណ្ឌរបស់អ្នក។

ការដាក់តម្លែដែលសមស្របតាមតម្រូវការអតិថិជនSTEP 4

ការដាក់តម្លែដែលសមស្របតាមតម្រូវការអតិថិជន

នៅពេលដែលដំណោះស្រាយសមស្របមួយត្រូវបានរៀបចំឡើង យើងនឹងផ្តល់នូវការដាក់តម្លៃស្របតាមតម្រូវការសម្រាប់ការពិនិត្យ និងការទទួលយករបស់អ្នក។

ការបញ្ជាក់ និងការស្វាគមន៍មកកាន់សេវាកម្មSTEP 5

ការបញ្ជាក់ និងការស្វាគមន៍មកកាន់សេវាកម្ម

យើងនឹងបង្កើតកិច្ចសន្យាដែលមានព័ត៌មានលម្អិតស្ថាពរ ដើម្បីធានាសិទ្ធិ និងផលប្រយោជន៍របស់ភាគីទាំងសងខាង។ ក្រោយពេលភាគីទាំងពីរចុះហត្ថលេខាលើកិច្ចសន្យារួចរាល់ អ្នកអាចចាប់ផ្តើមប្រើប្រាស់សេវាកម្មរបស់យើងទាំងស្រុងបាន។

background

សូមទំនាក់ទំនងឥឡូវនេះ។

ជំហានដំបូងក្នុងការការពារប្រព័ន្ធសុវត្ថិភាពនៃបណ្តាញចាប់ផ្តើមជាមួយ WAF ។ រៀបចំ firewall របស់អ្នកឱ្យសមស្របតាមតម្រូវការរបស់អ្នក ជាមួយនឹងការពិគ្រោះយោបល់ដោយឥតគិតថ្លៃ និងក្រុមអ្នកជំនាញបច្ចេកទេសរបស់យើង។